រដ្ឋបាលខេត្តក្រចេះ

Kratie Administration
ស្វែងរក

ឯកឧត្តម វ៉ា ថន៖ កសិករ គួរងាកមកដាំដំណាំរួមផ្សំរយៈពេលខ្លី និងដំណាំដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានានូវសន្តិសុខស្បៀង

ដោយសារស្ថានភាពទឹកទន្លេមេគង្គខេត្តក្រចេះបច្ចប្បន្ន មានកម្រិតទាប ដែលមិនអាចហូរចូលបឹង ព្រែក និងប្រឡាយ នានាក្នុងខេត្ត បានបង្កឱ្យមានការខ្វះទឹកសម្រាប់ប្រជាពលរដ្ឋប្រកបរបរកសិកម្ម និងផលិតកម្មស្បៀងអាហារ ។ សម្រាប់ខេត្តក្រចេះ ដោយមានផែនការត្រៀមបម្រុងរួចជាស្រេច សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទាំងទឹកជំនន់ និងរាំងស្ងួត វិធានការបន្ទាន់មួយចំនួនត្រូវបានយកមកអនុវត្ត ក្រោមការដឹកនាំផ្ទាល់ដោយ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជា ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ ។

ក្នុងដំណើរចុះត្រួតពិនិត្យសកម្មភាពបូបទឹកបញ្ជូលប្រឡាយ និងសំណេះសំណាលជាមួយប្រជាកសិ​ក​រ​​អាស្រ័យផលផ្ទាល់ក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ឯកឧត្តម អភិបាលខេត្ត បានផ្តល់អនុសាសន៍ដល់ប្រជាកសិករ គួរងាកមកដាំដំណាំរួមផ្សំរយៈពេ​ល​​ខ្លី និងដំណាំដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានានូវសន្តិសុខស្បៀង​សម្រាប់គ្រួសារ​ និងអាចផ្គត់ផ្គង់ក្នុងស្រុក ។

គួរបញ្ជាក់ផងដែរថា ប្រជាកសិករក្នុងភូមិចំនួន ០៤ (ភូមិព្រែកសំរោងទី១ ព្រែកសំរោងទី២ ថ្មីទី១ និងថ្មីទី២) ឃុំឃុំខ្សាច់អណ្ដែត ប្រមាណ ៤៩៥គ្រួសារ ប្រកបរបរកសិកម្ម រួមមាន៖ ដំណាំស្រូវ​ និងដាំណាំសាកវប្បកម្ម ។

សកម្មភាពបូមទឹកបញ្ចូលទំនប់ និងប្រឡាយ សម្រាប់កសិករ ឃុំខ្សាច់អណ្តែក ស្រុកឆ្លូង នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០
សកម្មភាពសំណោះសំណាល ជាមួយប្រជាកសិករ

អត្ថបទទាក់ទង