រដ្ឋបាលខេត្តក្រចេះ

Kratie Administration
ស្វែងរក

សហគមន៍អេកូ-ទេសចរណ៍កោះសាមសិប

  • 6.2ពាន់
  • ដោយ Admin

សហគមន៍អេកូ-ទេសចរណ៍កោះសាមសិប ចម្ងាយ ៩៥គ.ម ពីខេត្តក្រចេះ សហគមន៍អេកូទេសចរណ៍កោះសាមសិប ត្រូវបាបានផ្តួចផ្តើមបង្កើតឡើងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ និងត្រូវបានបោះឆ្នោតជ្រើសរើសគណៈកម្មការដឹកនាំសហគមន៍នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨​ ក្រោមការសម្របសម្រួលដោយ​ អង្គការកម្មវិធីផ្លាស់ប្តូរអនុផលព្រៃឈើកម្ពុជា (NTFP-EP) នឹងមានកិច្ចសហការពីអាជ្ញាធរឃុំ និងមន្ទីរទេសចរណ៍ខេត្តក្រចេះ ក្រោមកម្មវិធីដៃគូលើវិស័យព្រៃឈើ និងជលផល (PaFF) និងគាំទ្រថវិកាដោយទីភ្នាក់ងារសហប្រតបត្តិការស្វីសដើម្បីការអភិវឌ្ឍន៍ (SDC)។

ភូមិខ្សាច់លាវ ភូមិកោះខ្ញែរ និងភូមិពន្ធជា គឺជាភូមិបីក្នុងចំណោមភូមិដ៏ទៃទៀតដែលស្ថិតនៅជាប់តាមបណ្តោយដងទន្លេមេគង្គក្នុងខេត្តក្រចេះ។ ភូមិទាំងបីនេះមានប្រជាជនសរុបចំនួន ៤២៧គ្រូសារ ស្មើនឹង២,១៦៩នាក់ ស្រីចំនួន ១,១១៣នាក់ (ទិន្នន័យឆ្នាំ២០១៥)។ ប្រជាជនប្រមាណ៩០% ជាជន​ជាតិ​ភាគដើមតិចព្នង និងកួយ​កំពុងរស់នៅ។ ជាទូទៅប្រជាជនរស់នៅដោយពឹងអាស្រ័យទៅលើការប្រមូលអនុផលព្រៃឈើ ​ធ្វើស្រែចំ​ការ ចិញ្ចឹមសត្វ និងការនេសាទជាដើម។ ល។

សក្តានុពលទេសចរណ៍ ៖ សហគមន៍អេកូទេសចរណ៍កោះសាមសិបបង្កើតឡើងដោយផ្អែកទៅលើធនធានសក្តានុពលរបស់សហគមន៍ព្រៃឈើ និងសហគមន៍នេសាទខ្សាច់លាវ កោះខ្ញែរ និងពន្ធជា។ ​សហគមន៍នេះ សំបូរទៅដោយព្រៃឈើជាច្រើនប្រភេទរជា​​ប្រភេទ ដែលជាប្រភេទ​ព្រៃរបោះ និងពាក់កណ្តាលស្រោង ដែលជាជម្រក​សត្វព្រៃដ៍សំខាន់ដូចជា សត្វខ្ទីង ប្រើស ជ្រូកព្រៃ ក្ងោក​​ ត្មាត​ ត្រយ៉ងចំកំកស និងសម្បូរទៅដោយសត្វស្លាបរាប់រយប្រភេទ និងត្រីដ៏សម្បូរបែប។ល។ ចំណែកក្នុងដែនសហគមន៍នេសាទទាំងបីវិញ សំបូរដោយអន្លង់ទឹកជ្រៅ ទឹកជួរ សំបូរកោះ នឹងព្រៃលិចទឹកដែលជាជម្រកត្រីពងកូនដ៏សំខាន់។ជារួមក្នុងក្នុងតំបន់នេះសំបូរ ទៅដោយធនធានធម្មជាតិដូចជា ព្រៃឈើ ទន្លេ ព្រែក អូរ សត្វព្រៃ សត្វស្លាប និងត្រីជាច្រើនប្រភេទដែលរស់នៅក្នុងទន្លេមេគង្គ។ ចំណែកឯធនធានវប្បធម៌វិញមានដូចជា ពិធីបុណ្យចូលឆ្នាំ ពិធីសែនព្រេន ឡើងអ្នកតា ភ្លេងបុរាណ មន្តអាគម និងអាពាហ៍ពិពាហ៍ជាដើម និងប្រពៃណីជនជានដើមភាគតិច។ ក្រៅពីនេះប្រជាជនក្នុងតំបន់នេះមានវប្បធម៌ដ៏ល្អ គឺការចេះជួយគ្នាទៅវិញទៅមក មិនប្រកាន់បក្សពួក រួសរាយរាក់ទាក់ភ្ញៀវ មានសុជីវធម៌ មិនកេងបន្លំគ្នាដែលជាគំរូដ៏ល្អ។

សកម្មភាពទេសចរ ៖ ទេសចរអាចជិះទូកមើលសត្វស្លាបច្រើនប្រភេទ  បោះតង់នៅលើកោះដែលរៀបចំដោយប្រធានសហគមន៍ មើលទេសភាពថ្ងៃលិចតាមមាត់ទន្លេរ និងពិសារអាហារដែលរៀបចំដោយប្រជាសហគមន៍ និងមានផ្ទះស្នាក់សហគមន៍ផងដែរ។

អត្ថបទទាក់ទង