ឯកឧត្តមអភិបាលខេត្ត បើកកិច្ចប្រជុំពិនិត្យសិក្សាលើគម្រោងតម្លើង និងថែទាំបង្គោលភ្លើងអំពូលLED បំភ្លឺផ្លូវសាធារណៈ
ព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បើកកិច្ចប្រជុំពិនិត្យសិក្សាលើគម្រោងតម្លើង គ្រប់គ្រង និងថែទាំបង្គោលភ្លើងអំពូលLED បំភ្លឺផ្លូវសាធារណៈថ្មី ដោយប្រើថាមពលសូឡា និងប្តូរអំពូល LED លើបង្គោលភ្លើងចាស់ដែលមានស្រាប់ ដោយយកតម្លៃទាប ហើយសុំសិទ្ធិគ្រប់គ្រងការបំពាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មលើបង្គោលភ្លើងបំភ្លឺផ្លូវក្នុងក្រុង ស្រុកទូទាំងខេត្តក្រចេះ ។