ថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ដែលប្រារព្ធធ្វើនៅភូមិតាម៉ៅលើ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រីក្រុមការងារថ្នាក់ ខេត្ត ស្រុក ឃុំ ជាច្រើនរូបទៀត ។
វេទិកានេះដើម្បីជួបជាមួយបងប្អូនផ្ទាល់ក្នុងន័យផ្សារភ្ជាប់រវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពលើកកម្ពស់ការអនុវត្តការងាររបស់រដ្ឋបាលនៅថ្នាក់មូលដ្ឋាន ផ្សព្វផ្សាយគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ស្តាប់សំណូមពររបស់ប្រជាពលរដ្ឋ និងដោះស្រាយនូវការលំបាកនានារបស់ប្រជាពលរដ្ឋ ដើម្បីឱ្យគ្រប់ជំនាញដោះស្រាយ ឬបំភ្លឺនូវចម្ងល់ផ្សេងៗដែលពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ តាមកម្រិតភូមិ ឃុំ ស្រុក ខេត្ត។
ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ព័ត៌មាន និងកង្វល់របស់ប្រជាពលរដ្ឋផ្ទាល់ និងសំណូមពរទាំងអស់គ្នាស្វែងរកដំណោះស្រាយ និងជីវភាពរស់នៅជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ករណីក្នុងក្របខណ្ឌខេត្តដោះស្រាយមិនបាន មានក្រុមការងារថ្នាក់ជាតិគ្រប់ជំនាញទាំងអស់ដើម្បីជួយអាជ្ញាធរ ខេត្តក្នុងការបំភ្លឺ ឬដោះស្រាយជូន៕