រមណីយដ្ឋាន តាព្រហ្មៈ ជារមណីយដ្ឋានធម្មជាតិ ចម្ងាយ ៦៥គ.ម ពីខេត្តក្រចេះ ស្ថិតនៅ ភូមិឃ្សឹម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។ រមណីយដ្ឋាន តាព្រហ្ម មានព្រែកមួយដែលមានទឹកថ្លាយង់នារដូវប្រាំង អមដោយទេសភាពព្រៃព្រឹក្សាដុះអមសងខាងព្រែកយ៉ាងស្រស់ស្អាត និងមានដើមឫស្សីដោះទេរជាជួរនៅផ្នែកខាងលើនៃព្រែកយ៉ាងស្រស់ស្អាតផងដែរ
សកម្មភាពទេសចរ៖ ទេសចរអាចសម្រាកលម្ហែ ពិសារអាហារថ្ងត្រង់ជាលក្ខណៈគ្រួសារ និងមុជទឹកលេងកម្សាន្តនារដូវបប្រាំងដែលមានទឹកថ្លាយង់ តែក្នុងរដូវប្រាំង(នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម) តែប៉ុណ្ណោះ ។