១.ចក្ខុវិស័យអភិវឌ្ឍន៍
សង្គមមួយមានសោភ័ណ្ឌភាព សុខមាលភាព សាមគ្គីភាពរឹងមាំ សមធម៌ អារ្យធម៌ សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងមានជីវភាពធូរធារសំបូរសប្បាយ
២.គោលបំណងអភិវឌ្ឍន៍
គោលបំណងអភិវឌ្ឍន៍ខេត្តគឺធ្វើឱ្យមានវឌ្ឍនភាពលើគ្រប់វិស័យ អភិវឌ្ឍណ៍សេដ្ឋកិច្ចសម្រេចឱ្យបានកំណើនខ្ពស់ ដើម្បីកាត់បន្ថយភាពក្រីក្រឱ្យបាន ១%ក្នុងមួយឆ្នាំ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋសមរម្យ សុខដុមរមនាក្នុងសង្គមគ្រួសារ ក្នុងសហគមន៍ និងសង្គមជាតិ តាមរយៈការឈានទៅសម្រេចឱ្យបាននូវសូចនាករគោលដៅអភវឌ្ឍន៍របស់ខេត្ត ។ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យខេត្ត ដែលបានកំណត់គោលបំណងសំខាន់ៗ តាមផ្នែកទាំងបួនមានដូចខាងក្រោម៖